ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះផ្ទះលោកយាយអស់១ខ្នង

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថាថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១១និង២៥នាទី នៅចំនុចភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ មានករណីឆេះផ្ទះ០១ខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ដំបូលប្រក់សង័្កសី។ ជនរងគ្រោះឈ្មោះ ជា សារី ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរ កសិករ មានលំនៅភូមិឃុំកើតហេតុខាងលើ ។ សម្ភារ:ខូចខាតរួមមាន៖ ឆេះផ្ទះ០១ខ្នងធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង, ទូរទស្សន៍ ០១គ្រឿង, កង់០១គ្រឿង, តុមួយ និងទូរសម្លៀកបំពាក់, សំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ, បង្កាន់ដៃប្លង់ដីផ្ទះ ទំហំ ៦x៨ មូលហេតុដែលបណ្ដាលឲ្យឆេះគឺមកពីទុស្សេខ្សែភ្លើង។
ក្នុងប្រតិបត្តិការពន្លត់នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនឹង១៤ម៉ែត្រគូបទើបរលត់ជាស្ថាពរ។

មតិយោបល់