ព័ត៌មានជាតិ

រួមរក្សលុះក្ស័យ! នារីម្នាក់ស្លាប់លើបង្គងមន្រ្តីអាវុធហត្ថ

ភ្នំពេញៈ ឃ្លាមួយនៃបទចម្រៀង របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានច្រៀងថា “រួមរក្សលុះក្ស័យ” ឥឡូវអត្ថន័យក្នុងបទចម្រៀងនោះ បានកើតឡើងលើនារីម្នាក់ ក្រោយពីឡើងឋានសួគ៌ជាមួយមិត្តប្រុសនៅក្នុងសណ្ឋាគារ «មេគង្គ ហេងមហាផល» ហើយមានអាការៈមិនស្រួល ត្រូវបុរសជាសង្សារបានដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែអកុសលពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យប្រាប់ថា នារីរងគ្រោះស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យបាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសណ្ឋាគារ «មេគង្គ ហេង មហាផល» តាមបណ្តោយផ្លូវកែវចិន្ថា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ ទុំ គីមហ៊ឺ អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកនៅខារ៉ាអូខេ យីហោ៧២ ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៧១ នៅម្តុំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ស្នាក់នៅផ្ទះជួល ក្បែរកន្លែងធ្វើការ និងមានស្រុកកំណើតនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកបុរសជាសង្សារ មានមុខងារជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញនោះ ប៉ុន្តែមិនស្គាល់អត្តសញ្ញាណឡើយ។

ប្រភពព័ត៌មានពីសន្តិសុខយាមនៅសណ្ឋាគារបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គាត់ឃើញមានមនុស្សប្រុស-ស្រី ២នាក់ បានបើករថយន្តមួយគ្រឿងមិនចាំម៉ាក មកជួលបន្ទប់លេខបន្ទប់១០៥ ជាន់ទី១ ដើម្បីស្នាក់នៅ រហូតដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្រាប់តែឃើញបុរសរូបនោះ បានបីនារីជាសង្សារចុះមកក្រោម ហើយបានហៅឲ្យគាត់(សន្តិសុខ) ជួយលើកដាក់រថយន្ត ដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែគ្រូពេទ្យប្រាប់ថា នារីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយទទួលដំណឹងនេះ សមត្ថកិច្ចបានចុះទៅដល់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ទើបដឹងថា នារីរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។ ធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/O3qn8p9hXl4

photo_2016-10-25_13-24-23photo_2016-10-25_13-24-27photo_2016-10-25_13-24-29photo_2016-10-25_13-24-31photo_2016-10-25_13-24-33

មតិយោបល់