យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថាក្រុមរុករកប្រេង Total បានធ្វើការបញ្ចាំងរូបភាពវីដេអូ អោយឃើញពីកន្លែងខួងយកប្រេង អេលជីន (Elgin) ដែលខ្លួនបានថតនៅឆ្នេរសមុទ្រភាគខាងកើតនៅខេត្តស្កត់លែន (Scotland’s) កាលពីថ្ងៃទី២៩ ទាក់ទងនឹងក្រុមអ្នកជំនាញការបរទេសផ្តល់ឱវាទអោយក្រុមហ៊ុននូវ របៀបស្តីពីការទប់ប្រេង កុំអោយលេចចេញពីអណ្តូងមកក្រៅតទៅទៀត។
យោងតាមប្រធានប្រតិបត្តិក្រុមហ៊ុនបានអោយដឹងថា ផ្នែកខ្លះនៃមាត់អណ្តូងប្រេងនៅសមុទ្រខាងជើងបានទទួលរងការខូច ខាតដោយសារតែភ្លើងឆេះ ហើយការឆេះនេះ រហូតមកទល់ពេលយប់ថ្ងៃសៅរ៍ទើបគេអាចពន្លត់បាន។
យោងតាមអ្នកនាំពាក្យបានអោយដឹងថា នៅពេលមានអណ្តាតភ្លើងឆាបឆេះចេញមក គេពុំឃើញមានក្រុមបច្ចេកទេសខាងណាជួយធ្វើអន្តរាគមន៍ឡើយ៕
ប្រែសម្រួលដោយ៖បុរសដំណឹង
មតិយោបល់