កំពង់ធំៈ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២០ ករណីបុរសវ័យចំណាស់ម្នាក់ លង់ទឹកអណ្តូង បណ្តាលឲ្យលង់ស្លាប់ ស្ថិតនៅក្នុងភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ឆេង ឆុន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុ ។
មូលហេតុ៖ ជនរងគ្រោះ ដើរទៅអណ្តូងដើម្បីដងទឹក ទើបបណ្តាលឲ្យធ្លាក់ចូលលង់ស្លាប់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា បុរសរងគ្រោះពិតជាលង់ទឹកអណ្តូងស្លាប់ ពិតប្រាកដមែន ទើបប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់