ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនកម្មករ និងព្រូឡាន ៥នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃ២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន លុះមកដល់ចំនុចក្បែររង្វល់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏បានឃាត់ជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាស់នូវសារធាតុញៀន។

ជនសង្ស័យរួមមាន៖
១.ឈ្មោះ ស្លេះ ម៉ាត់ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ កម្មករ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។
២.ឈ្មោះ ម៉ូសា គឹមល្លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។
៣.ឈ្មោះ ឌៀប ដែន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
៤.ឈ្មោះ ផាត ភួង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
៥.ឈ្មោះ រិទ្ធ វ៉ាត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

វត្ថុតាងចាប់យករួមមាន៖
-ក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ថង់តូច
-កូនកាបូបតូច ០១ពណ៌ស្លែ
-ទូរស័ព្ទ ០៦គ្រឿង(ចាស់)
-ម៉ូតូចំនួន ០២គ្រឿង ០១គ្រឿង ម៉ាកMSX ពណ៌ខ្មៅ ពាក់ផ្លាកលេខគ្មាន, ០១គ្រឿងទៀត ម៉ាកគ្លីក ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AC-5584។

បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់