ព័ត៌មានជាតិ

លាន់ផាំងដូចរន្ទះ! រថយន្តធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងម្នាក់ គាបជាប់ក្នុងការប៊ីន រងរបួសធ្ងន់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោង៥និង ២៥នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ ២គ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងម្នាក់គាបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ម្នាក់ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនេះ កើងឡើងដោយសារ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ពាក់ផ្លាកលេខព្រះសីហនុ 3A 4910 ខណ:កំពុងបើកបរ ស្រាប់តែផ្ទុះបែកកង់ ពេលនោះម្ចាស់រថយន្តបានបន្ថយល្បឿន អែបមកចិញ្ចើមផ្លូវខាងស្តាំ ហើយក៏មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ១គ្រឿងទៀត ពាក់ផ្លាកលេខ កំពង់ចាម 3A 8523 បើកបរក្នុងល្បឿនលឿន មិនបានប្រុងប្រយ័ត្នក៏បុកគូថរថយន្ត នៅខាងមុខ បណ្ដាលឲ្យអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់ ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាគាស់យកជនរងគ្រោះ ដើម្បីយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជួយសង្គ្រោះបន្ទាន់ ។ ជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនូវឡើយ ។ ចំណែក វត្ថុតាងទាំងគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយ គ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់