មេដឹកនាំរដ្ឋប្រហារយោធាក្នុងប្រទេសម៉ាលីវីញនោះ បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមប្រទេសក្នុងតំបន់ដែល មានសមាជិកចំនួន១៥ប្រទេសដែលហៅកាត់ថា អ៊ីកូវ៉ាស (ECOWAS) ដើម្បីធ្វើឲ្យអំណាចរដ្ឋាភិបាលស៊ីវិលឡើងវិញនៅក្នុងប្រទេសជាតិ ដែលមានជម្លោះនោះ។

ក្នុងជំនួបប្រជុំនៃកិច្ចព្រមព្រៀងនោះបានត្រូវផ្សាយតាមទូរទស្សន៍ រដ្ឋ។ ទូរទស្សន៍នោះបានប្រកាសថាក្រុមប្រឹក្សាយោធាបានព្រមព្រៀងគ្នា បង្កើតរដ្ឋាភិបាលអន្តរកាលមួយដែលដឹកនាំដោយនាយករដ្ឋមន្រ្តីដែលបាន ព្រមព្រៀងគ្នានៅក្នុងការដោះដូរនឹងការលើកលែងទោសដល់មេដឹកនាំ រដ្ឋប្រហារហើយនឹងការលប់ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលប្លុក អ៊ីកូវ៉ាស បានដាក់លើប្រទេសម៉ាលី។ ប្រធានរដ្ឋសភាជាតិ ត្រូវធ្វើជាប្រធានាធិបតីអន្តរកាលដើម្បីរៀបចំការបោះឆ្នោត។
បណ្តាលរដ្ឋនៃអាហ្វ្រិកខាងលិចបានសម្តែងនូវការគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាលីកាន់កាប់តំបន់ខាងជើងឡើង វិញ។ ពួកឧទ្ទាម ទូអារេគ (Tuareg) ដែលមានការគាំទ្រពីពួកអ្នកប្រយុទ្ធអ៊ីស្លាមបានកាន់កាប់ទីក្រុង សំខាន់ៗក្នុងតំបន់ខាងជើងប្រទេសម៉ាលីហើយកាលពីថ្ងៃសុក្របាន ប្រកាសរដ្ឋឯករាជ្យដែលមានឈ្មោះថា អាហ្សាវ៉ាដ (Azawad)៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់