កំពតៈ នៅវេលាម៉ោង ៥និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣៣ ត្រង់ចំណុចមុខរោងចក្រពូចិន ភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មានករណីរថយន្តមិនចាំម៉ាកបុកអ្នកថ្មើរជើង (ទិសដៅពីលិចទៅកើតបញ្រ្ជាសទិស) បណ្ដាលឲ្យស្លាប់។
ជនរងគ្រោះឈ្មោះ ជឹម ជីវ័ន ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់) នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ទិសដៅអ្នកថ្មើរជើងពីជើងទៅត្បូងឆ្លងកាត់ផ្លូវ (មនុស្សវិកលចរិត) ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្ត ១គ្រឿងមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរទិសដៅ រថយន្តពីលិចទៅកើតមកដល់កន្លែងកើតហេតុ បានបុកជនរងគ្រោះបណ្ដាលឲ្យស្លាប់។
ក្រោយពីកើតហេតុរថយន្តបានបើកបន្តទៅមុខបាត់ពីកន្លែងកើតហេតុ សាកសពបានប្រគល់ឲ្យប្រពន្ធកូន និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់