ព័ត៌មានជាតិ

បុរស ២នាក់ រងរបួសធ្ងន់ស្រាល ករណីជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតមកពីក្រោយកៀរ

តាកែវ: នៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅដងលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ១១៨-១១៩ ដែលស្ថិតនៅក្នុង ភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ និងម៉ូតូ មានទិសដៅស្របគ្នា ពីជើងទៅត្បូង។

១.អ្នកបើកបរម៉ូតូឈ្មោះ សួង វ៉ាន់ឌី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មិនពាក់មួកសុវត្ថិភាព ត្រូវរងរបួសស្រាលបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកគិរីវង់ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ផ្លាកលេខ តាកែវ 1H-9108។
២.អ្នកបើកបររថយន្តឈ្មោះ គា គិញ អាយុ ៥១ឆ្នាំ ភេទប្រុស មុខរបរ កសិករ មិនពាក់មួកសុវត្ថិភាព រស់នៅក្នុង ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ត្រូវរងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ បង្អែកស្រុកគិរីវង់ ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1J-1322 ។

មូលហេតុ៖ ដែលគ្រោះថ្នាក់ចរាចរណ៍បណ្ដាល មកពីអ្នកបើកបរម៉ូតូផ្លាកលេខ តាកែវ1J-1322 បត់ឆ្លងផ្លូវហើយម៉ូតូផ្លាកលេខ តាកែវ1H-9108 មកពីក្រោយមានល្បឿនខ្វះការប្រុងប្រយ័ត្នក៏បានកៀរម៉ូតូក្នុងពេលធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់តាំងវាស់វែងយកវត្ថុតាងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ជាបណ្ដោះអាសន្ន និងកំពុងស្រាវជ្រាវបំពេញ សំណុំរឿងតាមនីតិវិធី៕

មតិយោបល់