ព័ត៌មានជាតិ

មន្រ្តីសាលាស្រុកអូររាំង ជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់

មណ្ឌលគិរី: នៅវេលាម៉ោង ០៩ និង ១០នាទីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង នៅចំណុចផ្លូវក្រវាត់ក្រុងត្រង់អក្សរតេ(T) ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អ្នកបើកបរម៉ូតូសង់ឌ្រីម ឈ្មោះ ខៀវ ព្រិល ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមន្រ្តីសាលាស្រុកអូររាំង រស់នៅភូមិត្រែ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (របួសធ្ងន់)។ ចំណែកអ្នកបើកបរម៉ូតូម៉ាកវេវ ឈ្មោះ អែល ទីន ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួលស្វាយ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (របួសធ្ងន់) អ្នករួមដំណើរឈ្មោះ ឃិន សុខណា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ (ស្លាប់នៅបញ្ជូនទៅមន្ទីពេទ្យ)។

បច្ចុប្បន្នសព ត្រូវប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នករងគ្រោះទាំងពីរ ត្រូវបានបងប្អូនយកទៅព្យាបាល នៅមន្ទីវៀតណាមម្នាក់ និងមន្ទីពេទ្យនៅភ្នំពេញម្នាក់។

មូលហេតុ៖ មកពីម៉ូតូម៉ាកវេវ ជិះខ្វះការប្រុងប្រយ័ត្ន។

រីឯមធ្យោបាយ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ ដើម្បីរងចាំធ្វើការដោះស្រាយ តាមនីតិវិធី៕

មតិយោបល់