ព្រះសីហនុៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មានករណីកម្មករធ្វើលូចំនួន៣នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីផ្ទុះរបូតទុយោរទឹក នៅការដ្ឋានដាក់ទុយោរទឹក ដាក់លូនិងធ្វើផ្លូវ ម្តុំកែងផ្លូវមកសេតេក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់នេះ កើតឡើងក្រោយពេលដែលផ្នែកតបណ្តាញទឹករៀបចំដាក់ទុយោរភ្ជាប់ហើយ ក៍បើកទឹកសាកល្បង ចៃដន្យទុយោទឹកធំនោះផ្ទុះបែក ក៍ខ្ទាតត្រូវកម្មករដាក់លូចំនួន៣នាក់នៅក្បែរនោះ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕
មតិយោបល់