ត្បូងឃ្មុំៈ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើមេមត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០១ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឃាត់ចាប់រថយន្ត០១គ្រឿង ម៉ាកTOYOTA Camry(ឆ្លាម) ពណ៌ស្លែ គ្មានស្លាកលេខ ដឹកជញ្ជូនឈើអារប្រភេទប្រណីត(នាងនួន) ពេញមួយរថយន្តតែម្តង។
ប្រភេទឈើនាងនួន ដែលចាប់បាននោះ គឺមានចំនួន ៨០ដុំ ស្មើនឹង ៦៩៤គីឡូក្រាម ត្រូវជា ០,៥៧៨ម៉ែត្រត្រីគុណ ស្ថិតតាមបណ្តោយផ្លូវលេខ៧ ក្នុងភូមិពោធិ៍រោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រព្រឹត្តឡើងដោយឈ្មោះ ទួន រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ។
បច្ចុប្បន្ន វត្ថុតាងទាំងអស់បាននាំយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីចងក្រងសំំណុំរឿងតាមនីតិវិិធីច្បាប់៕
មតិយោបល់