ភ្នំពេញ៖ បទចម្រៀង “ខ្ញុំជាអ្នកខេត្តបាត់ដំបង” ដែលយុវជន ឈ្មោះ នីបឺនៀ អះអាងថាបទនេះជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀងផ្ទាល់ខ្លួនោះ បានចេញ MV ជាផ្លូវការហើយ កាលពី ២ថ្ងៃមុននេះ ដោយកំពុងល្បីល្បាញលើ YouTube និង បណ្តាញសង្គមហ្វេសប៊ុក។
បទចម្រៀងដែលនិយាយអំពីទឹកដីខេត្តបាត់ដំបងនេះ បានធ្វើឲ្យយុវជន ខេត្តបាត់ដំបង ព្រឺព្រួចមានអារម្មណ៍ សប្បាយរីករាយ និងមានមោទនៈភាព ដែលយុវជន លើទឹកដីខ្លួន បង្កើតបទនេះឡើង ។
ជាមួយនឹងបទដ៏មានអត្ថន័យនេះ និង ទឹកដមសំនៀងពិរោះគួរសម ស្តាប់ម្តងហើយចង់ស្តាប់ម្តងទៀត ដោយមិនចាញ់បទនិយាយអំពីរឿងរ៉ាវស្នេហាប៉ុន្មាននោះទេ ។
គិតយ៉ាងម៉េចដែរ អ្នកខេត្តបាត់ដំបង ? ចឹង ចុច មើលវីដេអូ និងស្តាប់ចម្រៀង “ខ្ញុំជាអ្នកខេត្តបាត់ដំបង” ដូចខាងក្រោមនេះ ៖
មតិយោបល់