ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ នៅស្រុកបារាយណ៍

កំពង់ធំ: កាលពីវេលាម៉ោង ៥និង០០នាទីព្រឹកឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១១២-១១៣ ចំណុចភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ ទិសដៅស្របគ្នាពីត្បូងទៅជើង បណ្ដាលឲ្យរបួសធ្ងន់០២នាក់។

ម៉ូតូម៉ាក ហុងដា វីសិន ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ នាង វឿន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិថ្មដា ឃុំបឹងណាង ស្រុកព្រៃឈរ ខេត្តកំពង់ចាម (របួសស្រាល) មុខរបរកសិករ ពាក់មួកសុវត្តិភាព គេចខ្លួន។
អ្នករួមដំណើរចំនួន ០២នាក់៖
១-ឈ្មោះ អ៊ឹម ញ៉ែម ភេទស្រី អាយុ ៦៧ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់ បាក់ស្មងជើងស្ដាំ)(មុខរបរកសិករ)(មិនពាក់មួកសុវត្តិភាព)។
២-ឈ្មោះ ទាប មឿន ភេទប្រុស អាយុ ៥៩ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់ រយះភ្លៅស្ដាំ)(មុខរបរកសិករ)(មិនពាក់មួកសុវត្តិភាព)។
ម៉ូតូសណ្ដោងរ៉ឺម៉ក គ្មានបរិធាន(ឆ្អឹង) បើកបរដោយឈ្មោះ ស៊ន់ នី ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិដំណាក់ ឃុំស្រឡៅ ស្រុកតាំងគោក (គ្មានរបួស) នាំមកសាកសួរនៅអធិការដ្ឋានស្រុកបារាយណ៍។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយក វត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី។

មូលហេតុ៖ បឋមបង្កឡើងដោយ
១-អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក ឈ្មោះ ស៊ន់ នី គ្មានបរិធានគ្រប់គ្រាន់ គ្មានភ្លើងបំភ្លឺខាងក្រោយ។
២-អ្នកបើកម៉ូតូឈ្មោះ នាង វឿន បើកបរមានល្បឿនលឿន៕

មតិយោបល់