ព័ត៌មានជាតិ

Update៖ ទុក្ខផ្ទួនៗ ម្ដាយស្លាប់ ឪពុកក្រំចិត្តទាំងខ្លួន មានរបួសធ្ងន់ ជាមួយកូនតូចៗ ២នាក់ ដេកនៅពេទ្យ មិនដឹងបុណ្យសពប្រពន្ធយ៉ាងណា

ភ្នំពេញៈ កាលពីវេលាម៉ោង៤ ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវហាណូយ មុខហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាង រថយន្តតូរីស បើកបុកម៉ូតូកង់បីពីក្រោយពេញទំហឹង។

ហេតុការណ៍នេះ បានបណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់ ស្លាប់ភ្លាមៗតែម្ដង ខណៈប្តី និងកូនតូច ២នាក់ទៀត រងរបួសធ្ងន់។

ដំណើររឿង៖ មុនកើតហេតុ គេឃើញ ម៉ូតូកង់បី១គ្រឿង មានជិះគ្នា៤នាក់ ម្ដាយឪពុក និងកូនតូចៗ ២នាក់ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវហាណូយ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តតូរីស ពណ៌ស ជិះគ្នាពីរនាក់ បើកបរពីក្រោយ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូកង់បីពីក្រោយពេញមួយទំហឹង ធ្វើឲ្យខ្ទាតទៅបុករថយន្តកុងតឺន័រ ដែលកំពុងចតនៅមួយកន្លែង បណ្ដាលឲ្យស្ត្រីម្នាក់ កៀបជាប់ក្រោមកង់បីស្លាប់មួយរំពេច រីឯប្ដី និងកូនតូចៗ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យផងដែរ។

ដោយទ្បែកអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរ ក៏រងរបួសធ្ងន់ផងដែរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូន ទៅមន្ទីរពេទ្យដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់