ព័ត៌មានជាតិ

ក្រុមហ៊ុន​ចិន​ទិញ​ធនាគារ​ពេជ្រ​ធំ​លំដាប់​ទី​២​ក្នុង​ពិភពលោក​

​ក្រុមហ៊ុន KBC បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា ខ្លួន​បាន​លក់​ធនាគារ​ពេជ្រ Antwerp Diamond Bank ទៅឲ្យ​ក្រុមហ៊ុន​ចិន ដែល​នៅក្នុង​កិច្ច​ព្រម​លក់​ក្នុងតម្លៃ ៧​ពាន់​លាន​អឺរ៉ូ (​ប្រមាណ ៩,៥​ពាន់​លាន​ដុល្លារ​អាមេរិក​)​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន KBC មិន​បាន​ផ្ដល់​របាយការណ៍​លម្អិត​អំពី​ការទិញ​-​លក់​នេះ​នោះ​ទេ គ្រាន់តែ​បញ្ជាក់ថា ក្រុមហ៊ុន​ចិន​ដែល​ទិញ​នោះ​មានឈ្មោះ​ថា Yinren Group​។​
Antwerp Diamond Bank ជា​ធនាគារ​ពេជ្រ​ធំ​លំដាប់​ទី​២​នៅលើ​ពិភពលោក ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​ប៊ែលហ្សិក​៕​
A cyclist rides past Antwerp's Diamond Bourse

មតិយោបល់