ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន១២០នាក់ រស់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ។
ពិធីចែកជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច សង្កាត់ភ្នំពេញ និងថ្នាក់ដឹកនាំនគរបាលអធិការដ្ឋានខណ្ឌសែនសុខជាច្រើននាក់ទៀត។
លោក ម៉ក់ ហុង បានជម្រាបជូនប្រជាពលរដ្ឋដែលមកទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបញ្ជាក់ពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណរបស់យើងជាពលរដ្ឋម្នាក់ៗ ត្រូវរក្សាទុកឲ្យបានល្អ សម្រាប់យកទៅបំពេញការងារផ្សេងៗដោយលក្ខណៈស្របច្បាប់។
ប្រជាពលរដ្ឋសម្តែងនូវការគាំទ្រចំពោះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដែលបានជួយផ្តល់នៅសេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពួកគាត់បានលឿន និងទាន់ពេលវេលា៕
មតិយោបល់