Cristiano Ronaldo កំពុងតែសម្រាកនៅរដ្ឋ Miami សហរដ្ឋអាមេរិក ដើម្បីជាការលំហែរកាយចុងក្រោយ មុនត្រលប់ទៅអេស្ប៉ាញវិញ ដើម្បីត្រៀមចូលលេងរដូវកាលថ្មី។
អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ក្នុងការសម្រាកលំហែរកាយរបស់កំពូលកីឡាករបាល់ទាត់រូបនេះ គឺរូបគេបានលាបក្រចកជើងពណ៍ខ្មៅ ដែលមើលទៅពិតជាធ្វើឱ្យមតិទូទៅភ្ញាក់ផ្អើលខ្លាំងមែនទែន។ យ៉ាងណាមិញ ចំពោះរឿងនេះគ្មានខាងណាអាចអះអាងបាននោះទេ ដោយគ្រាន់តែអ្នកខ្លះនិយាយថាវាជាម៉ូដដែលត្រូវលាបដើម្បីការពារក្រចកនៅលេងទឹកសមុទ្រនិងត្រូវកម្ដៅថ្ងៃប៉ុណ្ណោះ។
ខណៈដែលមតិខ្លះទៀតនិយាយថាវាជាវិធីសាស្ត្រមួយដើម្បីព្យាបាលរបួសជើងរបស់ Ronaldo ឱ្យឆាប់បានជាសះស្បើយ ត្រៀមចូលជួយក្រុម Real Madrid នៅរដូវកាលថ្មីខាងមុខនេះ៕
មតិយោបល់