ព័ត៌មានជាតិ

ករណីហិង្សាទំនាស់ពាក្យសំដី បណ្ដាលឲ្យព្រះសង្ឃ ២អង្គ ចាក់សម្លាប់គ្នា នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានករណីហិង្សារវាងព្រះសង្ឃ និងព្រះសង្ឃ យកកាំបិតចាក់ បណ្ដាលឲ្យភាគីម្ខាងស្លាប់ ស្ថិតក្នុងវត្តដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ព្រះសង្ឃបង្ករបួសស្នាមមានព្រះនាមថា ធឿន នី ភេទប្រុស ព្រះជន្ម ៣៩វស្សា បច្ចុប្បន្នគង់នៅវត្តកើតហេតុ មានស្រុកកំណើតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។
ព្រះសង្ឃរងគ្រោះព្រះនាមថា ថ្លាង វុធ ភេទប្រុស ព្រះជន្ម ២៤វស្សា (សុគត) គង់នៅវត្តកើតហេតុបច្ចុប្បន្ន មានស្រុកកំណើតឯភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ត្រូវសង្ឃបង្កចាក់ជាច្រើនកាំបិត ។

មូលហេតុ៖ ដោយសារព្រះសង្ឃរងគ្រោះ ចោទព្រះសង្ឃបង្កថា សង្ស័យជាមនុស្សញៀនថ្នាំ។

ក្រោយពីកើតហេតុព្រះសង្ឃបង្ក ត្រូវនរគបាលឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ចំណែកព្រះសព អង្គរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅបូជាតាមប្រពៃណី៕

មតិយោបល់