ព័ត៌មានជាតិ

ក្រុមមុខសញ្ញាធ្វើសកម្មភាព ប្លន់ទ្រព្យសម្បត្តិពលរដ្ឋ នៅស្រុកថ្មគោល និងស្រុកបវេល ៣នាក់ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន

បាត់ដំបង: អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទតារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២២និង០៩នាទី នៅចំណុចបេនចានភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ឈឿង គឹមសុងនា យការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន ជាអធិការបានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវកាប់ប្លន់យកម៉ូតូ) ០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ហម ហៀ ហៅភូ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់ខេត្តបាត់ដំបង។

ក្រោយក្រោយពីបានធ្វើការសាកសួររួចមកសមត្ថកិច្ច បានបន្តធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២២និង២០នាទី នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ២នាក់ទៀត មកកាន់ស្នងការដ្ឋាន។

១-ឈ្មោះ ទី ស៊ីឡុង ហៅបញ្ញាទី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះ ហួរ រ៉ា ហៅសី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។

សូមជម្រាបជូនថា ជនសង្ស័យទាំង ៣នាក់ខាងលើរួមជាមួយបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួនបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេវេលាម៉ោងប្រមាណ ៣និង៥០នាទីទៀបភ្លឺ នៅចំណុចភូមិបឹងសង្កែឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដែលជនរងគ្រោះឈ្មោះ ខន សុឃឿត ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅខាងលើបានម៉ូតូ០១គ្រឿងម៉ាក ហុងដា ZoomerX ពណ៌សក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-5518 ដែលជនរងគ្រោះទុកនៅខាងមុខផ្ទះ ហើយនៅក្នុងថ្ងៃខែឆ្នាំដដែលនៅចំណុចក្រុមទី០៧ ភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេលខេត្ត បាត់ដំបង ក្រុមជនសង្ស័យខាងលើដដែល បានធ្វើសកម្មភាពប្រើប្រាស់កាំបិតខ្វែវកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ទឹម មាន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិប៊ួរុន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ទឹកប្រាក់បិតស្គុត ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 8639 និងបណ្ណសម្គាល់យានយន្ត០១សន្លឹក -បណ្ណចាក់វ៉ាក់សាំង០២សនសន្លឹក -អត្តសញ្ញាណសញ្ជាតិខ្មែរ០២សន្លឹក -ទូរស័ព្ទដៃម៉ាកOPPO០១គ្រឿងប្រាក់ខ្មែរចំនួន១៩ម៉ឺនរៀល។

ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពខាងលើរួចមក បានរត់គេចខ្លួនទៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ១និង២០នាទី នៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់កាំបិតខ្វែវកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះចំនួន ០២នាក់ទៀតគឺ៖
១-ឈ្មោះ ខេង សារ៉ែន ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោលឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ ហ៊ិន ឡៅហ៊ុន ហៅម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ (រងរបួសមុតរយះដើមដៃខាងឆ្វេង) មានទីលំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានម៉ូតូចំនួន ០២គ្រឿងម៉ាក ហុងដាប៊ីត ពណ៌សខៀវ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6363 ០១គ្រឿង និងម៉ូតូម៉ាក ហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AF-9684 ព្រមទាំងទូរស័ព្ទដៃ ០១គ្រឿងទៀតម៉ាក OPPOA31 ពណ៌ផ្ទៃមេឃ និងប្រាក់ខ្មែរចំនួន ១០ម៉ឺនរៀល ហើយក៏ជិះរត់គេចខ្លួនទៅនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃខែខាងលើទើបកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាន។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដា Scoopy ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខចំនួន ០១គ្រឿង (ជាម៉ូតូជិះធ្វើសកម្មភាព)។
-ម៉ូតូម៉ាក ហុងដា Click ពណ៌ស ស៊េរីឆ្នាំ២០១៩ លេខតួម៉ាស៊ីន MLHJF350XK5572872 ពាក់ស្លាកលេខ បាត់ដំបង 1AB-0825 (ជាម៉ូតូរបស់ជនរងគ្រោះ)
-កាំបិតខ្វែវចំនួន ០១ដើម។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់