ព័ត៌មានជាតិ

រថយន្តជាច្រើនគ្រឿង ដឹកទឹកចែកជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតទឹក ប្រើប្រាស់ នៅស្រុកព្រៃនប់

ព្រះសីហនុៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១៥រោច ខែផល្គុន ដល់ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានដឹកទឹកចែកជូនប្រជាពលរដ្ឋ នៅក្នុងឃុំវាលរេញ បានចំនួន ០៨ឡាន (៨០០០លីត្រ/ឡាន) ដែលមានការខ្វះខាតទឹក សម្រាប់ប្រើប្រាស់ប្រចាំថៃ្ង របស់ប្រជាពលរដ្ឋក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារដូវប្រាំងនេះ៕

មតិយោបល់