ព័ត៌មានជាតិ

ករណីភ្លើងឆេះព្រៃ នគរបាលស្រុកកំពង់ស្វាយ ចេញរថយន្តពន្លត់កុំឲ្យឆេះរាលដាល

កំពង់ធំ: កាលពីវេលាម៉ោង១៦និង០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះព្រៃចំនួន០១ករណី ស្ថិតនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ហេតុការណ៍នេះ មានកម្លាំងអន្តរាគមន៍ចំនួន៥នាក់នៃនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានចេញរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើ០៤ម៉ែត្រគុប ទើបភ្លើងរលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្តទៅទៀត ៕

មតិយោបល់