ព័ត៌មានជាតិ

Update៖ អាសូរណាស់! បុរសម្នាក់ដេកស្លាប់ ដោយសារអត់អាហារច្រើនថ្ងៃក្នុងព្រៃ មិនទាន់រកសាច់ញាតិឃើញទេ

ភ្នំពេញ: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦និង៤៥នាទី មានករណីប្រទះឃើញមនុស្សដេកស្លាប់ ត្រង់ចំណុចក្នុងព្រៃសង្កែ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សាកសពមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ដេកស្លាប់ទាំងអាក្រាតកាយ ។

តាមការកោសល្យវិច័យរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារ (ការអត់អាហារជាច្រើនថ្ងៃបណ្តាលឲ្យគាំងបេះដូង) មិនពាក់ព័ន្ធករណីឃាតកម្ម ឬកើតជំងឺ Covid-19 ឡើយ ។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ៕

មតិយោបល់