ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន និងប្រើអាវុធខុសច្បាប់

បាត់ដំបង: កាលពីវេលាម៉ោង១០និង៤០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបជនសង្ស័យ២នាក់ ករណីរក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ជនសង្ស័យឈ្មោះ សាន់ សុភ័ណ្ឌ (ហៅង៉ា) ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើចម្ការ ម្នាក់ទៀតឈ្មោះ រ៉េត ចេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើចម្ការ ។ទាំងពីរនាក់ រស់នៅក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ កាំភ្លើងកែច្នៃ០១ដើម (កាំភ្លើងខ្យល់) កាំបិតសាំងគីមចំនួន០២ដើម ប្រវែង៥០ស.ម និងទូរស័ព្ទដៃចំនួន០២គ្រឿង ។

ជនសង្ស័យទាំង២នាក់ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់