ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ អណ្តែតនៅក្នុងទឹកទន្លេ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហាក់ប្រហែលជាង៣០ឆ្នាំ បានអណ្តែតតាមបណ្តោយទឹកទន្លេបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីនៃច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ​ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់