ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការគ្នាចុះវាយរបង បើកពង្រីកផ្លូវ ក្នុងមូលដ្ឋាន

ភ្នំពេញ: ផ្លូវលំមួយខ្សែរ ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ កន្លងមកបងប្អូនប្រជាពលរដ្ឋជួបការលំបាក តូចចង្អៀត ទឹកជន់លិច គ្មានប្រព័ន្ធលូ ពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ ទើបនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយប្រជាពលរដ្ឋ ក្រុមហ៊ុនពាក់ព័ន្ធនៅតាមផ្លូវខាងលើ យកគ្រឿងចក្រចុះវាយ របង ក្រោយពីផ្សពផ្សាយជូនដំណឹងរួច ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកផ្លូវលំខាងលើ ជួបការលំបាក ក្នុងការធ្វើដំណើរ តូចចង្អៀត ផ្លូវចាស់ ម្យ៉ាងទឹកជន់លិចផង មកដល់ពេលនេះ ពួកគាត់សាទរ បន្ទាប់ពីអាជ្ញាធរ វាយ កាយបើកផ្លូវខាងលើ ដើម្បីស្ថាបនាជាផ្លូវបេតុង មានប្រព័ន្ធលូ ។

តាមអាជ្ញាធរបានឲ្យដឹងថា ដើម្បីដំណើរការស្ថាបនាផ្លូវខាងលើ បានប្រសើរ សូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ បើកពង្រីកផ្លូវ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ជាផលប្រយោជន៍រួមទាំងអស់គ្នា ៕

 

មតិយោបល់