ព័ត៌មានជាតិ

ប្រទះឃើញសាកសព បុរសម្នាក់ដេកស្លាប់សើមស្អុយ

បាត់ដំបងៈ ការិល័យបទល្មេីសព្រហ្មទណ្ឌខេត្តបាត់ដំបង បានទទួលដំណឹងអំពីករណីប្រទះឃើញសាកសពបុរសម្នាក់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៣៩ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ ហើមប៉ោងស្អុយ ដេកផ្កាប់មុខបែរក្បាលទៅកេីតឈៀងខាងជេីងខាងលិច ផ្លូវជាតិចម្ងាយប្រហែល៨០ម៉ែត្រ សាកសពដេកស្លាប់អត់អាវ ស្លៀកខោខ្លីពណ៌ ខ្មៅសាច់ក្រណាត់យឺតឆ្នូតក្រហមសងខាង សម្បុរសណ្តែកបាយ កំពស់ ១.៦៤ម។

បច្ចុប្បន្នសាកសពជំនាញ មិនទាន់សន្និដ្ឋានថា ស្លាប់ដោយសារអ្វីទេព្រោះសាកសពហេីមរលួយ៕

photo_2016-09-24_19-26-53photo_2016-09-24_19-26-54photo_2016-09-24_19-26-56

មតិយោបល់