ភ្នំពេញៈ យោងតាមផេកទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការ ឆែកឆេរ នៅតាមឱសថស្ថាននានា ចំនួន៤ទីតាំង រួមមាននៅម្តុំផ្សារអូឡាំពិក ម្តុំផ្សារតាប៉ាង ផ្សាទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអនសែនសុខ ដើម្បីស្វែករកនូវផលិតផល ម៉ាស់ និងអាកុល សម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាសដែលវីរុសកូវីត១៩ (COVIT19) កំពុងរីករាលដាល ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបាននាំយកនូវអាកុល និងម៉ាស់មួយចំនួន មកធ្វើការពិសោធន៍ និងបានធ្វើការណែនាំ ឲ្យម្ចាស់ទីតាំងឱសថស្ថាន រឺហ្វាម៉ាស៊ី ទាំងអស់ ចូលរួមសហការជាមួយមន្ត្រីជំនាញ តាមរយៈការលក់នៅផលិតផលដែលមានគុណភាព និងមានយីហោច្បាស់លាស់ ជាមួយនិងការរក្សាតម្លៃឲ្យបានសមរម្យ ដើម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវវីរុសកូវីត១៩COVIT19 ដែលកំពុងរីករាលដាលនៅកម្ពុជា ៕
មតិយោបល់