ព័ត៌មានជាតិ

រថយន្តLexus RX300 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AQ-2105 បើកបរបុកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Lexus RX300 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AQ-2105 បើកបររេចង្កូតជ្រុលទៅបុកឡើងលើទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ទីតាំងទល់មុខវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX300 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AQ-2105 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ចំណុចទល់មុខវត្តស្ទឹងមានជ័យ ស្រាប់តែរថយន្តបង្កហេតុមួយគ្រឿងនេះ បានរេចង្កូត ជ្រុលទៅបុកឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាត ។ ចំណែករថយន្ត ខ្ទេចផ្នែកខាងមុខ យ៉ាងដំណំផងដែរ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដើម្បីពិនិត្យមើល ។ បន្ទាប់មកបាន យករថយន្តបង្កហេតុខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់ នាពេលក្រោយ ៕

មតិយោបល់