សៀមរាបៈ ថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៨និង១០ នាទីយប់ មានករណីអគ្គិភ័យ ឆេះតូបលក់អីវ៉ាន់ចាបហួយមួយកន្លែង ស្ថិតនៅ ភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។
ម្ចាស់ផ្ទះឈ្មោះ ភី ផល អាយុ៣៨ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ គត់ ជី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
បណ្តាលឲ្យរងការខូចខាតៈ
– ឆេះអីវ៉ាន់សម្រាប់លក់ដូរ ជាច្រើនមុខនៅក្នុងតូបលក់ទាំងស្រុងអស់ សរុបគិតជាទឹកប្រាក់ប្រហែល ៥,០០០ដុល្លារ ។
– ទូរស័ព្ទដៃចំនួន០៣គ្រឿង
– ប្លងដី នឹងឯកសារសម្រាប់វាស់ប្លង់ដី
– ឯកសារសម្រាប់ខ្ចីអង្គការមួយចំនួន។
ករណីនេះកម្លាំងសមត្ថកិច្ចមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ដោយសារមានការជួយបាញ់ទឹកពន្លត់ពីអ្នកជិតខាង ។
– មិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ឬប៉ះពាល់អាយុជីវិតឡើយ ។
មូលហេតុ៖ បណ្តាលមកពីកូនរបស់ជនរងគ្រោះ បូមសាំងចេញពី ពីដុងបញ្ចូលទៅដបសាំងសម្រាប់លក់ ហើយធ្វើអោយសាំងហៀរចេញពីដប ជ្រាបតាមសាបទៅប៉ះនឹងចង្រ្កានហ្គាស កំពុងដាំបាយធ្វើអោយឆាបឆេះ តូបលក់អីវ៉ាន់តែម្តង ។ ភ្លើងរលត់ទៅវិញនៅវេលាម៉ោង៨និង៥០នាទីយប់ ៕
មតិយោបល់