ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ឡើងដើមឈើយកទឹកឃ្មុំ បណ្ដាលឲ្យធ្លាក់ស្លាប់ យ៉ាងអាណោចអធ័ម

កោះកុង: នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានករណីមនុស្សធ្លាក់ពីលើដើមឈើ បណ្ដាលឲ្យស្លាប់ ស្ថិតនៅភូមិចម្ការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ អឿន ចិន្តា ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

មូលហេតុ៖ ឡើងដើមចំបក់យកទឹកឃ្មុំ ជាមួយកូនបង្កើត និងអ្នកជិតខាងចំនួន ០៣នាក់។

ក្រោយទទួលបានពត៌មានករណីខាងលើនេះ មន្ត្រីនគរបាលប៉ុស្តិ៍ថ្មស បានចុះសហការជាមួយ អាជ្ញាធរភូមិឃុំ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំ ត្រួតពិនិត្យសាកសព ជនរងគ្រោះ ពិតជាស្លាប់ដោយធ្លាក់ពីលើដើមឈើ ជុងនិងកំណាត់ឈើស្លាប់ពិតប្រាកដមែន រួចប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់