តៃវ៉ាន់៖ ចុងក្រោយមកនេះប្រភពព័ត៌មាននៅក្នុងប្រទេសតៃវ៉ាន់នានាបានចុះឲ្យដឹងថា ប៉ូលិសតៃវ៉ាន់កំពុងឈឺក្បាល ដោយសារតែទទួលបានពាក្យបណ្តឹងលើករណីស្ត្រីជនជាតិតៃវ៉ាន់ម្នាក់អាយុ ៥៦ ឆ្នាំ លួចផិតក្បត់ប្តី អស់រយៈពេល ៥ ឆ្នាំ ។
តាមរបាយការណ៍ដែលបង្ហាញ ឲ្យដឹងថា រឿងនេះបានកើតឡើង តាំងពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១១ ដោយស្ត្រីជាប្រពន្ធបានលួចក្រេបទឹកឃ្មុំ ជាមួយនឹងអ្នកជិតខាង។ ដោយមានការសង្ស័យ ប្តីរបស់នាងក៏តាមដាន និងរកឃើញថា នាងពិតជាក្បត់ខ្លួនមែន រហូតដល់ថ្នាក់កសាងសំណុំឯកសារបញ្ចូនទៅកាន់តុលាកា ឲ្យវិនិច្ច័យទៅលើរឿងនេះ។
បើយោងតាមច្បាប់ក្បត់ប្តី ឬប្រពន្ធនៅក្នុងប្រទេសតៃវ៉ាន់ ស្ត្រីរូបនេះ ត្រូវជាប់គុករយៈពេល ២៩៨ ឆ្នាំ ។
តាមរបាយការណ៍បានឲ្យដឹងថាស្ត្រីរូបនេះ បានលួចឡើងគ្រែជាមួយនឹងបុរសជិតខាង មិនតិចជាង ៨៩៤ លើកនោះទេ ។ ដោយផ្អែកលើទិន្នន័យនេះ ស្ត្រីរូបនេះនឹងត្រូវទៅដេកនៅគុក មិនតិចជាង ៣០០ ឆ្នាំ ។
ក្រោយមកដោយការអាណិតអាសូរ ប្តីរបស់នាង បានដកពាក្យបណ្តឹងវិញ តែនឹងត្រូវចូលទៅដេកគុកដដែលរយៈ ២ ឆ្នាំ ដោយពិន័យជាទឹកប្រាក់ 24,300 ដុល្លារ។តំណាង តុលាការ Changhua នៅតៃវ៉ាន់ បាននិយាយថា ចៅក្រមមិនបានស្វែងរកកំហុសពិត ជាបទឧក្រិដ្ឋឬបទល្មើសព្រហ្មទណ្ឌណាមួយឡើយលើស្ត្រីរូបនោះ។ទោះជាយ៉ាងណាជាមួយប្រធានបទ ក្បត់ប្តីនេះដែរ កំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុកនៅក្នុងប្រទេស តៃវ៉ាន់ ដោយសារតែចៅក្រមមិនបានធ្វើការហ្មត់ចត់លើករណីនេះ៕
មតិយោបល់