ព័ត៌មានជាតិ

ជាងសំណង់ម្នាក់ ត្រូវក្រុមជនសង្ស័យ ៨នាក់ ធ្វើសកម្មភាពធាក់ម៉ូតូ ៣ដង ឲ្យដួលរួចលួចយកទៅបាត់

កណ្ដាល: កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីលួចមានស្ថានភាពទម្ងន់ទោស ចំណុចលើផ្លូវជាតិលេខ១ ខាងត្បូងក្លោងទ្វាវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កែវ រត្ថា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកលើកដែក ខេត្ត កណ្តាល (របួសជង្គង់ទាំងសងខាង និងបាតដៃទាំងសងខាង រលាត់ប្រអប់ជើងខាងស្តាំ)។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា C125 ស៊េរី២០១៩ មិនចាំស្លាកលេខ ខ្សែកប្លាទីន០១ ខ្សែ ចំនួន ០១តម្លឹង។

ជនសង្ស័យ ០៨នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០៤គ្រឿង ក្នុងនោះស្គាល់ ០២ គ្រឿង ម៉ាក C125 ស៊េរី២០១៥ (០១គ្រឿង
និងស៊េរី ២០១៦(០១គ្រឿង)។

សភាពរឿងហេតុ៖ នៅវេលាម៉ោងប្រហែលជាម៉ោង ៩និង៣០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះជិះម៉ូតូដល់ចំណុច លើស្ពានអ្នកលឿងត្រើយខាងលិច ក៏បានឃើញម៉ូតូចំនួន ០៤គ្រឿងនិងមនុស្សប្រុសក្មេងៗចំនួន ០៨នាក់ បានឈប់អង្គុយលេងលើម៉ូតូ ពេលជនរងគ្រោះជិះម៉ូតូផុត ក្រុមក្មេងទាំងនោះបានជិះម៉ូតូ ០៤គ្រឿងដេញតាមពីក្រោយបានប្រហែលជា ៤,០០០ម៉ែត្រ មកដល់ខាងត្បូងក្លោងទ្វារវត្ត កំពង់ភ្នំក្រៅ ម៉ូតូ០២គ្រឿងបានបើកកៀរម៉ូតូជនរងគ្រោះ ហើយបានធាក់ម៉ូតូជនរងគ្រោះ ០៣ដង បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលអូសមានចម្ងាយ ២៥ម៉ែត្រ ពេលនោះជនរងគ្រោះងើបមកទិសខាងជើងស្រែកឲ្យគេជួយ ។ ក្នុងចំណោមជនសង្ស័យទាំង ០៨នាក់នោះមានម្នាក់ បានមកលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់តែម្តង ។ លុះមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៥០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ។

ករណីនេះ កម្លាំងប៉ុស្តិ៍ ផ្នែកជំនាញស្រុក បានចុះស្រាវជ្រាវ ស៊ើបអង្កេតដើម្បីឈានទៅកំណត់មុខសញ្ញា ជនសង្ស័យ៕

មតិយោបល់