ព័ត៌មានជាតិ

បុរសម្នាក់ ជិះរថយន្តផ្លាកលេខខេមរៈភូមិន្ទ មានទ្បូហ្គូ «កងទ័ពជើងគោក» បំបុកចូលផ្ទះប្រជាពលរដ្ឋ បើករត់ ទៅចាប់ជាប់នៅខណ្ឌមានជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង០១ និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចម្តុំផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានករណីទាស់សម្ដីគ្នា ក្នុងវង់ផឹកស៊ី ឈានដល់ប្រើហិង្សាប្តឹងផ្តល់គ្នា ចេញមកវិញកើត ជារឿងនឹកស្មានមិនដល់។
ដោយបុរសម្នាក់ បានបើករថយន្តម៉ាស្តា ពណ៌ត្រេអ៊ីមួយគ្រឿង បំបុកចូលផ្ទះប្រជាពលរដ្ឋ ហើយមិនព្រមឈប់ទទួលខុសត្រូវ ព្យាយាមបើករត់គេចខ្លួន ត្រូវសមត្ថកិច្ចស្ទាក់ឃាត់រថយន្ដបាន នៅចំណុស្ពានទី១ ទុលមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ស្ថិតក្នុងភូមិចម្រើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកម៉ាស្តា (Mazda) ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរ:ភូមិន្ទ02 2-6321 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីម្ខាងទៀត មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ជាម្ចាស់ផ្ទះរងគ្រោះ និងជាភាគីមានជម្លោះ ជាមួយម្ចាស់រថយន្តបង្ក។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក រួមទាំងរថយន្ត ត្រូវបាននាំទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់