ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូប៉ះកង់ក្រោយរថយន្ត បណ្ដាលឲ្យដួលបោកនឹងផ្លូវ រងរបួសធ្ងន់

កំពង់ធំ: នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី លើកំណាត់បណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខចន្លោះ១០៤-១០៥ ភូមិដំណាក់ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ម៉ូតូ ពាររថយន្ត ក្នុងទិសដៅ ស្របគ្នាពីត្បូងទៅជើង បណ្តាលឲ្យរបួសធ្ងន់។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ រតន:គិរី 1A-0554 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (របួសធ្ងន់បញ្ជូនទៅមណ្ឌលសុខភាពទ្រៀល មិនអាចយកចម្លើយបាន)។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ ព្រះសីហនុ 3A-5092 បើកបរដោយឈ្មោះ យង យ៉ាង ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប (នាំខ្លួនទៅអធិការរដ្ឋាននគរបាលស្រុកតាំងគោកដើម្បីសួរបំភ្លឺ)។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។

មូលហេតុ៖ បឋមបង្កដោយអ្នកបើកម៉ូតូ បើកបរមិនប្រកាន់គន្លងផ្លូវរបស់ខ្លួន បានរេចង្កូតទៅខាងឆ្វេងដៃពារកង់រថយន្តខាងក្រោយ បណ្តាលឲ្យដួលបោកទៅនឹងផ្លូវ៕

មតិយោបល់