ព័ត៌មានជាតិ

រថយន្តឈប់ចតដូរកង់ ម៉ូតូពន្លះពីក្រោយ ស្លាប់ក្មេងអាយុ ៩ឆ្នាំម្នាក់

ត្បូងឃ្មុំ: កាលពីយប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចលើផ្លូវលំក្រាលកៅស៊ូ ស្ថិតនៅភូមិទួលមានជ័យ ឃុំព្រះធាតុ ស្រុកអូរាំងឪ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ (គ-4831-ភព3) ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់ ខណ:នោះអ្នកបើកបរបានឈប់រថយន្ត ហើយចុះប្តូរកង់ ដោយមិនមានបើកភ្លើងសញ្ញាខាងក្រោយ។
អំទ្បុងពេលកំពុងដោះដូរកង់មានក្មេងប្រុស០២នាក់ ឈរពីក្រោយរថយន្ត ស្របពេលនោះក៏មានម៉ូតូ ០១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរស្របជាមួយរថយន្ត បានបុករថយន្តចំពីក្រោយពេញទំហឹង បណ្ដាលឲ្យផ្ទប់ជាមួយក្មេងៗ ដែលឈរមើលខ្ទាតចូលក្រោមរថយន្ត។

ករណីនេះ បណ្តាលឲ្យក្មេងប្រុសឈ្មោះ ឃន់ វណ្ណា ភេទប្រុស អាយុ០៩ឆ្នាំ (ស្លាប់) និងឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ១០ឆ្នាំ (របួសធ្ងន់) ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ផល សុខគា ភេទប្រុស អាយុ២៥ឆ្នាំ (របួសធ្ងន់) ទាំង០៣នាក់ រស់នៅភូមិទួលមានជ័យ ឃុំព្រះធាតុ ស្រុកអូរាំងឪ ជាមួយគ្នា។

សម្ភារខូចខាត៖ រថយន្ត ១គ្រឿង កម្រិតស្រាល ម៉ូតូ១គ្រឿង កម្រិតធ្ងន់។ បច្ចុប្បន្នវត្ថុតាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់