ភ្នំពេញៈ កន្លែងតំឡើងឡូហ្គូលក់ទូរស័ព្ទមួយកន្លែង ដែលសង់ប៉ះពាល់ដល់ប្រព័ន្ធខ្សែរភ្លើង បង្កហានិភ័យខ្ពស់នៃការឆ្លងចរន្តអគ្គិសនី ត្រូវអាជ្ញាធរសង្កាត់សង្កាត់ចោមចៅទី៣ចុះដកហូតសម្ភារៈបណ្តោះអាសន្ន កាលពីម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងមុខរោងចក្រ QMI ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុននិងឈានដល់ការចុះដកហូតខាងលើ អាជ្ញាធរបានចុះណែរនាំរួចមកហើយនៅ ហានិភ័យខ្ពស់នៃការឆ្លងចរន្ត និងទុស្សេរ ខ្សែរភ្លើង ព្រោះកន្លែងតំឡើងឡូហ្គូ ខាងលើ ជាកន្លែងដែលខ្សែរបណ្តុំនៃខ្សែភ្លើង គ្រប់ប្រភេទ ។ ដោយសារតែការណែនាំរបស់អាជ្ញាធរហើយម្ចាស់ទីតាំងនៅតែមិនព្រមស្តាប់ ទើបនៅរសៀលនេះចុះដកហូតយកមករក្សាទុកតែម្តង៕
មតិយោបល់