កណ្ដាលៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍៥រោច ខែចេត្រឆ្នាំកុរ ឯកសក័ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦ និង ០០នាទី ត្រង់ចំណុចត្រពាំងរលួសភូមិ ក្នុងឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស៊ឺន ភក្តី ភេទប្រុស អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅក្នុងបន្ទុកឪពុកម្តាយ មានទីលំនៅភូមិឃុំកើតហេតុ។
-ឪពុកឈ្មោះ នង វត្តនា (ស្លាប់)
-ម្តាយឈ្មោះ នង លីយ៉ា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករទីលំនៅ ភូមិឃុំកើតហេតុ។
សភាពរឿងហេតុ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង០០នាទី ជនរងគ្រោះ រួមជាមួយ ឈ្មោះ វ៉ា ពិសិដ្ឋ ភេទប្រុស អាយុ៩ឆ្នាំ និង ឈ្មោះ ទីណា ភេទប្រុស អាយុ៩ឆ្នាំ បានងូតទឹក និងដោះត្រីមងនៅទឹកត្រពាំងរលួស ពេល ចុះទៅក្នុងទឹកនោះ ជនរងគ្រោះ បានលេងទឹកហើយក៏លង់ទឹកលិចបាត់ បន្ទាប់មក ឈ្មោះ វ៉ា ពិសិដ្ឋ និងឈ្មោះ ទីណា បាន រត់មកប្រាប់ ឈ្មោះ នង លីយ៉ា បន្ទាប់ឈ្មោះ នងលីយ៉ា និងបងប្អូន បាននាំគ្នាចុះរាវរកជនរងគ្រោះ ក្នុងទឹកតែរកមិនឃើញ។
ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦ និង០០ នាទីឈ្មោះ នង លីយ៉ា បានទៅមាត់ទឹកត្រពាំងរលួស ក៏ឃើញសាកសពជនរងគ្រោះ អណ្តែត ហើយស្រង់
យកមកផ្ទះនិងរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រែកតាមាក់ បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយ កម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូមិគ្រូពេទ្យ និងក្រុមគ្រួសារ ធ្វើការពិនិត្យសាកសព ដោយហ្មត់ចត់សាកសព មានសភាពប៉ោងពោះ ហូរទឹកលាយឈាមចេញតាមមាត់ និងច្រមុះ ម្រាមដៃ ប្រលាក់ភក់ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ។
សាកសពជនរងគ្រោះ បានស្លាប់ដោយសាលង់ទឹកប្រាកដមែន ក្រោយពេលពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់