ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីឃាតកម្ម យកញញួរវាយជនរងគ្រោះ បណ្ដាលឲ្យស្លាប់ នៅស្រុកត្រាំកក់

តាកែវ: នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង២០នាទី មានករណីឃាតកម្មមួយកើតឡើងត្រង់ចំណុចភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ បង្កឡើងដោយជនសង្ស័យឈ្មោះ គុយ សាវី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកញញួរវាយទៅលើជនរងគ្រោះឈ្មោះ ដួង ស៊ីម ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ បណ្ដាលឲ្យរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

មូលហេតុ៖ ទំនាស់ពាក្យសម្តី។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងធំខាងត្បូង បានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

មតិយោបល់