ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍ ពីបទជួញ និងរក្សាទុកជំនួញខុសច្បាប់

តាកែវ: កាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាល​​​ស្រុកបាទី សហការជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវ​សារធាតុញៀន នៅចំណុចភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ។ ​

ជន​សង្ស័យ​ទាំង៣នាក់៖ ទី១.ឈ្មោះ ផេង សេងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ទី២.ឈ្មោះ ឈឺន ឆៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី និងទី៣.ឈ្មោះ រឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បានដកហូតវត្ថុតាងរួមមាន​៖ ម្សៅ​ក្រាម​ពណ៌​សថ្លាចំនួន៤១កញ្ចប់តូច ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​កម្លាំង​​​​ជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់