ព័ត៌មានជាតិ

ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានបាត់ខ្លួន បន្ទាប់ពីលិចទូកដនាពេលយប់ លុះព្រឹកឡើងទើបរកឃើញសាកសព

កំពង់ចាម: (ព័ត៌មានបឋម) នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកដមួយបានកើតឡើង នៅត្រង់ចំណុចស្ពានអូងគោ ភ្លាមៗនោះបានបាត់ក្មេងស្រីម្នាក់អាយុ១២ឆ្នាំ រកមិនឃើញនោះទេ លុះព្រឹកឡើងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ ទើបគេរកឃើញសាកសពក្មេងស្រីរងគ្រោះ ទីតាំងស្ថិតក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ ករណីខាងលើនោះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានបាត់ខ្លួន ក្មេងស្រីម្នាក់អាយុ១២ឆ្នាំដោយរកមិនឃើញនោះទេ លុះពេលព្រឹកឡើងទើបរកឃើញសាកសពក្មេងស្រីរងគ្រោះ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់