ផ្ទះ ព័ត៌មានជាតិ ប៊ិះទៅហើយ! បុ...

ប៊ិះទៅហើយ! បុរសម្នាក់ ឡើងបេះផ្លែសំរ៉ង មិនប្រយ័ត្នធ្លាក់មកដី រងរបួសធ្ងន់

0

រតនគិរី: កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភ្នំហាមី ស្ថិតក្នុងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ មានករណីបុរសម្នាក់ ទ្បើងដើមសំរ៉ង មិនប្រយ័ត្នបានធ្លាក់ បណ្ដាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ ជិម តិតភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ/ឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ បាក់ករជើងខាងឆ្វេង។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានចូលព្រៃជ្រៅ ដើម្បីទៅរកបេះផ្លែសំរ៉ង យកមកលក់ សម្រាប់ផ្គត់ផ្គង់ជីវភាព នៅក្នុងគ្រួសារ។ នៅពេលឃើញដើមសំរ៉ង ក៏បានឡើងទៅបេះ តែមិនប្រយ័ត្នក៏របូតដៃ ធ្លាក់មកដី បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

មតិយោបល់