ព័ត៌មានជាតិ

កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បិទកាណូតចម្លង ចាប់ពីវេលាម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ

 

កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ សូមគោរពជម្រាបជូន ឯកឧត្តម លោកឧកញ៉ា លោកជំទាវ
លោក លោកស្រី នាងកញ្ញា និងសារធារណជនមេត្តាជ្រាបថា៖ យោងតាមសេចក្តីសម្រេចលេខ ០៦៨/២១.សសរ.​ ចុះថ្ងៃព្រហស្បតិ៍៤រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កំពង់ចម្លងយើងខ្ញុំនឹងបិទកាណូតចម្លង ចាប់ពីវេលាម៉ោង៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ រយ:ពេល១៤ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២១)។ការផ្តល់សេវាឆ្លងជូនក្នុងថេរវេលាបិទការចម្លងខាងលើលើកលែងតែ៖

១.ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមាន
លិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

២.ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យ ទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់
អគ្គិភ័យ រថយន្តឬ យានយន្តដឹកអ្នកជំងឺសង្គ្រោះបន្ទាន់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព។

៣.ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសារធារណជន
មេត្តាជ្រាបជាព័ត៌មាន។

មតិយោបល់