សៀមរាបៈ កាលពីវេលាម៉ោង០៩ និង៣០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ករណីបុរសម្នាក់ ខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ឡើងដើមឈើលោតទម្លាក់ខ្លួនធ្វើអត្តឃាត បណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ហ៊ា ព្រលឹង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។ ភិនភាគសាកសព ពាក់អាវដៃខ្លី ពណ៌ខ្មៅ ខោជើងខ្លី ពណ៌ខ្មៅឆ្នូតលឿង សពមានសភាពហើមស្អុយរលួយ មានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ កន្លងមកជនរងគ្រោះមានសភាពប្លែកជាងមួយខែមកហើយ មិនដែលចេញក្រៅផ្ទះទៅណានោះទេ សម្ងំនៅមើលតែទូរស័ព្ទដៃ ។ លុះមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ឪពុកម្តាយបានស្ដីបន្ទោស ដោយសាជនរងគ្រោះមិនដែលធ្វើអ្វី និងបានដកទូរស័ព្ទចេញមិនឲ្យប្រើ ភ្លាមនោះជនរងគ្រោះបានតបថា ចំមើលខ្ញុំទៅចងករហើយ តែពួកគាត់មិនចាប់អារម្មណ៍ ដល់ពេលល្ងាចមិនឃើញជនរងគ្រោះនៅផ្ទះ ក៏បាននាំគ្នាដើរកតែរកមិនឃើញ រហូតមកដល់ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញសពជនរងគ្រោះដេកស្លាប់នៅលើដី ក្បែរដើមឈើ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច ។
បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដែលមានចម្ងាយប្រមាណ១០០០ម៉ែត្រពីផ្ទះជនរងគ្រោះ ឃើញថាជនរងគ្រោះស្លាប់ផ្កាប់មុខនៅលើដី ក្បាលទៅទិសខាងកើត ចម្ងាយ៥ម៉ែត្រពីដើមស្នួល នៅក្បែរសាកសព មានសំបកកំប៉ុងស្រា GANZBERG (ហ្គេនបឺក) ចំនួន៦កំប៉ុង ខ្សែនីឡុង ពណ៌សចំនួន១ខ្សែ ចងជាប់និងថង់ ពណ៌ស្វាយ នៅក្នុងថង់មានសំបុត្រមួយច្បាប់ និងស្បែកជើង នៅក្បែរគល់ស្នួល មានស្នាមតោងឡើងដើមស្នួល និងមានស្នាមបាក់មែកស្នួលចំនួនពីរមែក ដែលមានកម្ពស់ប្រហែល៣០ម៉ែត្រពីដី ។ ជនរងគ្រោះពិតជាឡើងលោតសម្លាប់ខ្លួន ពិតប្រាកដ់មែន ពុំមានពាក់ព័ន្ធករណីអំពើឃាតកម្មនោះឡើយ ។
ក្រោយការពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់