ព័ត៌មានជាតិ

ករណីឆេះរបុំទី១ ហ្វាC បណ្ដាលឲ្យដាច់ភ្លើង នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែងៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរសៀល អគ្គិសនីស្ទឹងត្រែង សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីឲ្យក្រុមការងារបច្ចេកទេស ប្តូរត្រង់ស្វូP158 បានឆេះរបុំទី០១ ហ្វាC ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីមួយផ្នែក នៃភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៥និង០០នាទីល្ងាច ៕

មតិយោបល់