ព័ត៌មានជាតិ

ហ្គេមបាញ់ត្រី១ទូ ចាប់៣លើកហើយមិនទាន់អស់ ក្នុងខណ្ឌទួលគោក

ភ្នំពេញ: ចាប់ទៀតហើយហ្គេមបាញ់ត្រី១ទូ និងអ្នកមើលការខុសត្រូវ ជាបុរសម្នាក់ នៅផ្ទះលេខ៥៤B ផ្លូវ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៩:៥០នាទី ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមការដឹកនាំបង្ក្រាបដោយលោក សាំង សុភវិចិត្រ អភិបាលរងខណ្ឌទួលគោក និងលោក សុឹម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក មានការចូលរួមសហការពីនាយប៉ុស្ត៏ និងចៅសង្កាត់ផ្សារដេប៉ូ៣ផងដែរ។

ទីតាំងខាងលើកមានម្ចាស់ផ្ទះឈ្មោះ ម៉ៅ វាសនា បានជួលទៅឲ្យអ្នកផ្សេង មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយទេហើយយោងទៅតាមមាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងសីុសង បានចែងថា៖ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥លានរៀល ទៅ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ទៅ៥ឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងសីុសង អ្នកចាត់ចែង និងភ្នាក់ងារសីុសង (ករណីពុំរាងចាលត្រូវផ្តន្ទាទោស ពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា)។

ទីតាំងខាងលើនេះ ឃើញខាងអាជ្ញាធរខណ្ឌចុះបង្ក្រាប សរុបចំនួន៣លើក ដោយគ្រាន់តែនាំខ្លួនអ្នកលេង និងអ្នកមើលការខុសត្រូវសាកសួរ និងឃ្លុំបេបិតទីតាំងបណ្តោះអាសន្ន ១ខែជាង ឃើញបើកដំណើរការវិញ។ ហើយទីតាំងជាច្រើនទៀត ដែលនៅក្នុងសង្កាត់ទាំង១០ របស់ខណ្ឌទួលគោក ដែលបានចាប់ដកហូតសម្ភារៈផ្សេងៗចំនួន២ទៅ៣លើក ក៏បើកដំណើរការផងដែរ។

បច្ចុប្បន្នអ្នកមើលការខុសត្រូវ បាននាំមកសាកសួរ នៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ហើយទីតាំងដែលបើកល្បែងខាងលើ ត្រូវបានបិតបណ្តោះអាសន្ន រងចាំតុលាការចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-05-18_18-26-19 (2) photo_2016-05-18_18-26-19 photo_2016-05-18_18-26-20 (2) photo_2016-05-18_18-26-20 photo_2016-05-18_18-26-21 photo_2016-05-18_18-26-22 photo_2016-05-18_18-26-23 photo_2016-05-18_18-26-27 photo_2016-05-18_18-26-18

មតិយោបល់