ព័ត៌មានជាតិ

ចិន​នៅ​ពីក្រោយ​ខ្នង​នៃ​ការបង្កើត OS ថ្មី​របស់ HTC

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​តៃវ៉ាន់ HTC កំពុងតែ​សំងំ​ផលិត​នូវ​ប្រព័ន្ធ​ដំណើរការ​ទូ​រ​ស័ព្ទ​ថ្មី សម្រាប់​ទីផ្សារ​ប្រទេស​ចិន​។​

​សារព័ត៌មាន The Wall Street Journal បាន​រាយការណ៍​ថា ប្រព័ន្ធ​ដំណើរកា​រទូរ​ស័ព្ទ​ដៃ​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រទេស​ចិន ដែល​នៅ​ក្នុង​នោះ HTC បាន​ធ្វើ​ការបញ្ចូល​នូវ​កម្មវិធី​បណ្ដាញ​សង្គម​ដែល​កំពុង​តែ​ពេញ​និយម​នៅក្នុង​ប្រទេស​ចិន ដោយ​រួមមាន​ទាំង Weibo ផងដែរ​។​

​ប្រភព​ដែល​ដឹង​ព័ត៌មាន​នេះ បាន​រាយការណ៍​ថា ប្រព័ន្ធ​ដំណើរកា​រទូរ​ស័ព្ទ​ដៃ​នេះ ត្រូវបាន​បង្កើត​ដោយ​មាន​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​ជា​អ្នក​នៅ​ក្រោយខ្នង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅពេលនេះ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​នីមួយៗ បាន​នឹង​កំពុងតែ​ប្រជែង​គ្នា​ដណ្ដើម​ទីផ្សារ​ស្មា​ត​ហ្វូន​នៅក្នុង​ប្រទេស​ចិន ព្រោះថា​ចិន​ជាទី​ផ្សារ​ធំ​មួយ​បន្ទាប់​ពី​សហរដ្ឋអាមេរិក ដែល​ថ្មីៗ​នេះ ក្រុមហ៊ុន Xiaomi កំពុងតែ​មាន​ប្រជាប្រិយភាព​៕

htc logo

មតិយោបល់