ព័ត៌មានជាតិ

ក្រុមព្រឹក្សាឃុំបឹងរាំងម្នាក់ គាំងបេះដូងដេកស្លាប់!…

​បាត់ដំបង: កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ដេកស្លាប់ នៅក្រុមទី២ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ជៀន សំផូត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ក្រុមព្រឹក្សាឃុំបឹងរាំង រស់នៅភូមិឃុំកើតហេតុ។

លុះនៅវេលាម៉ោង១១និង២០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងនគរបាល ជំនាញកោសល្យវិច័យខេត្ត និងក្រុមគ្រូពេទ្យ មណ្ឌលសុខភាពត្រាង បានបង្កើតជាក្រុមគណ:កម្មការមួយដើម្បីធ្វើការត្រួតពិនិត្យលើសាកសព។

ក្រោយបានបញ្ចប់ការត្រួតពិនិត្យលើសាកសព គណ:កម្មការយើងពិនិត្យពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺសាកសពបានស្លាប់ដោយគាំងបេះដូង៕

មតិយោបល់