ព័ត៌មានជាតិ

បងប្អូននៅខេត្តពោធិ៍សាត់ ត្រៀមៗ តិចអត់ដឹងភ្លើងដាច់ថ្ងៃណា?

ពោធិ៍សាត់: យោងតាមផេកអគ្គសនីបាត់ដំបងនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារប្រចាំស្នាក់ការស្រុកក្រគរ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅ PMT-194 ស្ថិតនៅភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ អនុវត្តការងារក្បែរនឹងកាបក្រោមដី (Underground) នៅក្នុងទីតាំងខាងលើ ។

ក្រុមការងារនឹងធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧និង៣០នាទី ៕

មតិយោបល់