ព័ត៌មានជាតិ

លោកយាយវ័យ ៧៥ឆ្នាំម្នាក់ បាត់ពីផ្ទះពីរបីថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់ នៅកណ្តាលវាលស្រែ

ព្រៃវែងៈ នៅវេលាម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២០ មានករណីប្រទះឃើញសពលោកយាយម្នាក់ ដេកស្លាប់នៅកណ្តាលវាលស្រែ ស្ថិតក្នុងភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ជ័យ គង់ ភេទស្រី អាយុ ៧៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះត្រួតពិនិត្យនៅទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារខ្យល់គ។

សូមបញ្ជាក់៖ ជនរងគ្រោះ បានបាត់ចេញពីផ្ទះរយៈពេលពីរបីថ្ងៃមកហើយ ទើបទទួលបានដំណឹងថា មានគេប្រទះឃើញសពប៉ុណ្ណោះ៕

មតិយោបល់